មិត្តល្អក្រណាស់ បើជួបប្រទះ ប្រឹងប្រែងជួយគ្នា បើមិត្តមានទុក្ខ ខិតខំម្នីម្នា ប្រវេប្រវា ឱ្យរួចទុក្ខធំ។ បើមិត្តមានភ័យ គួរគិតលកលៃ ជួយដោយមនោរម្យ កុំនៅបង្អង់ ជួយដោយសុខុម ឱ្យបានចម្រុងចម្រើនតទៅ។ នេះហៅមិត្តល្អ រកបានដោយក្រ ដែលជាស្រឡៅ នាំកើតក្ដីសុខ ឥតមានហ្មងសៅ តែងចង្អុលផ្លូវ សុភមង្គល ។ ទេវតាឱ្យសុខ តរៀងទៅមុខ មិនដែលមានយល់ នៅរឿងទុក្ខភ័យ ដែលជាអកុសល នាំកើតមង្គល អស់មួយជីវិត ។ បើទៅទីណា អស់បងប្អូនណា គេចូលចិត្តពិត គេកោតសរសើរ ទាំងឆ្ងាយទាំងជិត ស្និតស្នាលស្គាល់មិត្ត ទទួលរាក់ទាក់ ៕
0 ផ្ដល់យោបល់:
Post a Comment