ដើម្បីធ្វើការ Post អត្ថបទយើងចុចលើប៊ូតុង Create New Post
បន្ទាប់មកវានឹងបង្ហាញទំព័រមួយ ដែលមានឧបករណ៍ជាច្រើន សម្រាប់ឲ្យរៀបចំអត្ថបទរបស់យើង
ហើយបន្ទាប់ពីរៀបចំរួច យើងចុចលើប៊ូតុង Publish ដើម្បី
Post លើប្លុករបស់យើង។
ក្នុងការ Post អត្ថបទនេះ ចំនុច ដែលសំខាន់ជាងគេនោះគឺ Label។ Label វាមានតួនាទីសំខាន់ណាស់ ក្នុងការរៀបចំអត្ថបទរបស់យើង
ឲ្យមានសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ ដែលធ្វើឲ្យអ្នកទស្សនាងាយស្រួល ក្នុងការអាន
និងស្វែងរកអ្វីមួយ។ Label
គេប្រើសម្រាប់រៀបចំទិន្នន័យ ឬអត្ថបទរបស់យើង ទៅតាមក្រុមរបស់វានីមួយៗ។ ដូចនេះ
មុននឹងធ្វើការ Post អត្ថបទ
យើងត្រូវរៀបចំទិន្នន័យរបស់យើងជាមុនសិន
ថាតើប្លុករបស់យើងនឹងមានទិន្នន័យអ្វីខ្លះ។ ដើម្បីឲ្យងាយស្រួលយល់
ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងមួយ ដែលលើកយកពីទិន្នន័យ របស់វេបសាយថ៍មួយមកបង្ហាញ
ដូចខាងក្រោម៖
ប្រភេទទិន្ន័យធំៗ
(១) គន្លឹះថ្មីៗ
(២) ឌីស្សាញ
(៣) ទាញយក
ឧទាហរណ៍ យើងមានប្រភេទទិន្នន័យធំបីដូចខាងលើ
ហើយយើងនៅមានចែកជាប្រភេទទិន្នន័យតូចៗ ទៀត ដូចខាងក្រោម៖
(១) គន្លឹះថ្មីៗ
(ក)
វីនដូ
(ខ)
មេរោគ
(គ)
អ៊ិនធ័រណិត
(២) ឌីស្សាញ
(ក) Photoshop
(ខ) Flash
(គ) Animation
(៣) ទាញយក
(ក)
កម្មវិធីកុំព្យូទ័រ
(ខ)ហ្គេម
(គ)
វចនានុក្រម
(ឃ)
ពុម្ពអក្សរ
ដូចបានបង្ហាញខាងលើ
យើងមានប្រភេទទិន្នន័យធំៗបី និងប្រភេទទិន្នន័យតូចៗជាច្រើនទៀត។ ដូច្នេះ ប្រភេទទិន្នន័យទាំងអស់នេះហើយ
គឺជា Label។ខាងក្រោមនេះ
ខ្ញុំសូម Post អត្ថបទមួយ ដើម្បីជាឧទាហរណ៍ ខ្ញុំPost
អត្ថបទមួយ ដែលមានចំណងជើងថា តើមេរោគជាអ្វី? ដូច្នេះ អត្ថបទរបស់យើង ស្ថិតនៅក្នុង Label ពីរគឺ
Label គន្លឹះថ្មីៗ ហើយនិង Label មេរោគ។ ដើម្បីកំណត់Label
យើងធ្វើដូចរូបខាងក្រោម៖
សំគាល់ : ករណីពេលដែលយើង Post អត្ថបទលើកក្រោយ ហើយវាជា
Post ដែលស្ថិតនៅក្នុង
Label ដែលយើងធ្លាប់ប្រើ នោះយើងគ្រាន់តែចុចជ្រើសរើសជាការស្រច។
នៅមេរៀនបន្ទាប់ យើងនឹងបង្ហាញពី របៀបនៃការបង្ហាញ Label ទៅលើរបាខាង
នៃប្លុក របស់យើង។
0 ផ្ដល់យោបល់:
Post a Comment