Sunday, November 24, 2013

៤.របៀប​ Upload Templates ថ្មី



ទោះ​បី​ជា Blogger វា​មាន Template ​ស្រាប់​តិច ​ប៉ុន្តែ​វា​ផ្តល់​លទ្ធ​ភាព​ឲ្យ​យើង​អាច​អាប់​​ឡូដ Template ថ្មី​បាន ដូច្នេះ ​យើង​អាច​ផ្តាស់​ប្តូរ Template ទៅ​តាម​ដែល​យើង​ពេញ​ចិត្ត។ តើ​យើង​បាន Template របស់ Blogger មក​ពី​ណា? ចំពោះ Template របស់ Blogger គឺ​មិន​ចាំ​បាច់​បារម្ភ​ទេ មាន​គេហទំព័រ​ជា​ច្រើន ដែល​ផ្តល់​ឲ្យ​យើង ទាញ​យក Template របស់ Blogger ដោយ​ឥត​គិត​ថ្លៃ ដោយ​យើង​គ្រាន់​តែ​ចូល​ទៅ​ក្នុង Google រួច វាយ​ស្វែង​រក​ដូច​ជា Free blogger template download ជា​ដើម។ បន្ទាប់​ពី​បាន​ទាញ​យក Template ដែល​យើង​ពេញ​ចិត្ត​ហើយ ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​របៀប​អាប់​ឡូដ Template ដែល​យើង​ទើប​តែ​ទាញ​យក​នោះ ទៅឲ្យ​ប្លុក​របស់​យើង។ (សូមចុចទីនេះ ដើម្បីចូលទៅមើល Templateដែល​យើងបានទាញយកមកប្រើ)

១. ចុច​លើ Menu Template បន្ទាប់​មក​ចុច​លើ​ប៊ូតុង Backup/Restore ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ខាង​ស្តាំ។

២. បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ សម្រាប់​ឲ្យ​យើង Browse ទៅរក Template ថ្មី​របស់​យើង រួច​ចុច​លើ​ប៊ូ​តុងOpen
សំគាល់​ផងដែរ ពេល​ដែល​យើង​ទាញ​យក Template មក​ពី​គេហទំព័រ​ផ្សេង​រួច យើង​ត្រូវ​ពន្លាវា​ជាមុនសិន (unzip) ហើយ Template ថ្មី​នោះ វា​ជា​ប្រភេទ​ឯកសារ .xml

៣. បន្ទាប់​ពី​ស្វែង​រក File Template រួច​យើង​ចុច​លើ​ប៊ូតុង Upload នៅ​ក្នុង​នោះ​ដែរ មុន​នឹង​យើង​​​អាប់​ឡូដ Template ថ្មី យើង​ក៏​អាច​ទាញ​យក Template ចាស់​របស់​យើង​ទុក​សិន​បាន​ ដោយ​ចុច​លើ​ប៊ូតុង Download Full Template

៤. នៅ​ពេល​នេះ​ ការ​អាប់​ឡូដ Template ថ្មី​របស់​យើង​ បាន​សម្រេច​ហើយ ​ខាង​ក្រោម​នេះ គឺ​ជា Template ថ្មី៖

0 ផ្ដល់យោបល់:

Post a Comment

សូមអធ្យាស្រ័យ និង សូមអភ័យទោស ចំពោះម្ចាស់ប្រភពពត៌មាន ដែលខ្ងុំបានដក់ស្រងពត៌មាន ។ ក្នុងគោលបំណងចែកចជូនកូនខ្មែរអោយបានដឹង មិនមែនជាជំនួញរបស់ខ្ងុំបាទទេ។



Sorry! Other website owners! of me add on my website, Purpose. to Share knowledge to each other. not my business.