កាលពីព្រេងនាយមានបុរសពីរនាក់សំឡាញ់នឹងគ្នា មួយឈ្មោះ ចៅសុក្រ
មួយឈ្មោះ ចៅសៅរ៍ បានបួសនៅវត្តមួយជាមួយគ្នា ។
បួសយូរបន្តិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់
នឹងគ្នាទៀត
សន្យានឹងគ្នាថា "បើអ្នកណាក្រត្រូវជួយគ្នា"
ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា ។
ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន ។ ឯចៅសៅរ៍
ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធក៏មានសហាយផង ។ ចៅសុក្រដឹងថា
ប្រពន្ធចៅសោរ៍មានសហាយ ហើយក្រលំបាកដូច្នោះ ទៅសួរចៅសោរ៍
ទៅដល់ឃើញចៅសោរ៍ ក្រលំបាក
ណាស់មែន ក៏បបួលចៅសៅរ៍ទៅរកស៊ី
ហើយនិយាយថា "ត្រូវឯងធ្វើតាមពាក្យអញ" ។
ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ ។
ចៅសុក្របបួលចៅសៅរ៍ទៅកាប់ឈើធ្វើក្តារមឈូស
លក់ ។
ចៅសៅរ៍តាមពាក្យចៅសុក្រ ក៏ព្រមទៅជាមួយគ្នា ។
ឯកូនសេដ្ឋីដែលសហាយនឹងនាងប៉ិចជាប្រពន្ធចៅសៅរ៍
ឃើញចៅសៅរ៍មិននៅផ្ទះ ក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួច
ហើយវិលទៅផ្ទះវិញ ។ ចៅសុក្រ និងចៅសៅរ៍ធ្វើបានក្តារមឈូស ១
ក៏យកមកដាក់ក្នុងផ្ទះ ហើយទៅធ្វើក្តារមឈូសទៀត ។
កូនសេដ្ឋីក៏ទៅដេកនឹងនាងប៉ិចទៀត ។ ដល់
ពាក់កណ្តាលផ្លូវអាធ្រាត្រ ចៅសុក្រ និងចៅសៅរ៍មកផ្ទះវិញ ។
ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ ។
ឯកូនសេដ្ឋីក៏ភិតភ័យរត់ពុំរួច ។ នាងប៉ិចឲ្យ
សហាយចូលដេកក្នុងក្តារមឈូស ហើយទៅបើកទ្វារឲ្យចៅសុក្រចៅសៅរ៍
ចូលទៅក្នុងផ្ទះ ។ នាងប៉ិចសួរថា "ដូចម្តេចបានជាវិលមកវិញ" ។
ចៅសៅរ៍ប្រាប់ថា "ចៅសុក្រឈឺក្បាល
ហៅវិលមកវិញ" ។
ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឲ្យដណ្តាំបាយស៊ី ស៊ីបាយរួចហើយ
ដោយចៅសុក្រដឹងថា សហាយនាងប៉ិចដេកនៅក្នុងក្តារមឈូស
ក៏ប្រាប់ទៅចៅសៅរ៍ថា
"រកផ្តៅមកចងក្តារមឈូសទុកក្រែង
ចោរលួច" ចៅសៅរ៍ក៏យកផ្តៅទៅចងរួចស្រេច ហើយយកដែកគោលបោះថែមទៀត ។
ឯចៅសៅរ៍ពុំដឹងថា ប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យ
ចៅសុក្របង្គាប់ ។ លុះព្រឹកឡើងចៅសៅរ៍ប្រើប្រពន្ធឲ្យទៅទិញអីវ៉ាន់
ហើយនាងប៉ិចហួសទៅប្រាប់សេដ្ឋីថា "ឲ្យឪពុកម្តាយទិញមឈូស
ដ្បិតកូនសេដ្ឋីនៅដេកនឹងខ្ញុំ ប្តីខ្ញុំមកទាន់
បានរត់ទៅដេកក្នុងមឈូស
ឥឡូវនេះប្តីខ្ញុំសែងយកមកលក់ព្រឹកនេះហើយ" ។ ប្រាប់ហើយ
នាងប៉ិចក៏ត្រឡប់ទៅផ្ទះវិញ ។ លុះចៅសុក្រនិងចៅសៅរ៍ស៊ីបាយរួច
ក៏សែងមឈូស
យកទៅលក់ ។
សេដ្ឋីឲ្យខ្ញុំមួយនាក់ចាំមើលផ្លូវផ្តាំថា
"បើឃើញអ្នកណាសែងមឈូសមកលក់ឲ្យរត់ទៅហៅយើង" ។ ចៅសុក្រ
និងចៅសៅរ៍សែងក្តារមឈូសទៅដល់ផ្ទះសេដ្ឋី ស្រែក
ពពាយនាយថា
"អ្នកណាទិញក្តារមឈូសទេ?" ។ សេដ្ឋីឮសួរថា "លក់តម្លៃប៉ុន្មាន?" ។
ចៅសុក្រប្រាប់ថា "ឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងមឈូស" ។
សេដ្ឋីសុំតម្លៃ ចៅសុក្រមិនព្រម
។
សេដ្ឋីក៏ប្រើខ្ញុំកំដរឲ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូស
ហើយចៅសុក្រនិងចៅសៅរ៍យកប្រាក់ទៅផ្ទះចែកគ្នា ។
សេដ្ឋីគាស់មឈូសយកកូនចេញ ។ ក្រោយមកចៅសៅរ៍យក
នាងប៉ិចដូចដើមដដែលវិញ ៕
រឿង ក្អែក ១ ជាក្អែក ១០
កាល
ពីព្រេងនាយ មានបុរសពីរនាក់ ម្នាក់ឈ្មោះ អាខិល ម្នាក់ឈ្មោះ អាខូច
នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូច ជុះអាចម៍ដាក់ពេញពាង ១
ហើយយកអាចម៍លាក់បិទ
ភ្ជិតយ៉ាងល្អ មិនឲ្យក្លិនចេញក្រៅបាន ។
អាខិលធ្វើកាំបិត ១ ផ្លែប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ
ស្រោមធំវែងមួយលូក ។ អាខិលស្ពាយកាំបិតនោះដើរទៅលក់
អាខូចក៏ពុនពាង
អាចម៍នោះដើរទៅលក់ដែរ ។ អាខិលទៅទេពីនេះ
អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវអាខូចពពាយនាយថា
"អ្នកអើយទិញផ្អករបស់ខ្ញុំយកទៅពិសា ផ្អកចាវយ៉ាងល្អ ស្ងោរក៏បាន
ចំហុយ
ក៏បានឆ្ងាញ់ណាស់" ។ អាខិលឆ្លើយថា "ទាល់តែលក់ដាវដាច់
គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ ព្រមដូរឬទេ?" ។
អាខូចឃើញដាវនោះវែង ក៏ឆ្លើយថា "ដូរក៏ដូរ" ។ អាខិល
ប្រគល់ដាវឲ្យអាខូចហើយអួតថា "ដាវខ្ញុំនេះមុតបំផុត
មេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់
អ្នកឯងកុំប្រញាប់ហូតមើល បើហូតលព្រើលៗស៊កទៅវិញមិនចុះទេ
ដាវខ្ញុំពូកែ
ខ្ញុំស្តាយរបស់ខ្ញុំ
បើកុំតែខែនេះក្រម្ហូបណាស់កុំអីខ្ញុំមិនដូរទេ" ។
អាខូចក៏ប្រគល់ពាងអាចម៍ឲ្យទៅអាខិល ហើយហាមថា
"ផ្អកខ្ញុំនឹងក៏ល្អដែរ ដល់ពេលស៊ីចាំបើកយកមកចំហុយ
កុំអាល
បើកមើលក្រែងវាស្អុយរុយបែង
ក្រែងវាធុំក្មសស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់ នឹកឃើញជីដូនជីតា
បានតែខ្វាស៊ីឆៅ" ។ អាទាំងពីរបែកគ្នាទៅដល់ផ្ទះ រាល់ខ្លួនហើយតឿន
ប្រពន្ធថា "ដណ្តាំបាយទៅ អញបានផ្អក" ប្រពន្ធថា "បានផ្អកពីណា?" ។
អាខិលថា "ដូរដាវគេៗថាផ្អកចាវគេឆ្ងាញ់ពិសាណាស់" ។
ប្រពន្ធក៏ពេញចិត្តនឹកថា "បើប្តីចេះធ្វើកាំបិតដូរ
ផ្អក"
ស្ទុះភ្លែតទៅយកចានដួសបាយ
ហើយកាន់កាំបិតយ៉ាងកំរិលក៏កិលទៅជិតពាងផ្អក
យកកាំបិតគាស់អាចម៍លាក់នោះរបើកឡើង ហើយលូកខ្វាបានមួយក្តាប់
ដាក់ផ្លាបទៅក្នុង
ចាន សល់នៅដៃប៉ុន្មានក៏លិតផ្លប់ភ្លក់មើល
ងើបមុខឡើងលើថា "យី ផ្អកចាវអ្វីក៏ស្អុយដូចអាចម៍
គ្មានឆ្អឹងគ្មានសាច់ ក៏ខ្វិចក៏ខ្វក់ហ្មត់ផងយ៉ាងហ្នឹង
ធ្វើផ្អកត្រីអ្វី?" ។ ប្តីថា "ក្រែងត្រី
ពោ" ។
ប្រពន្ធក៏លូកកូររាវរកក្បាល លូកបានពាក់កណ្តាលក្អួតចង្អោរជាង ២០ វក
។ ដឹងជាក់ជាអាចម៍មិនមែនផ្អក បកបន្ទោសទៅម្ចាស់ដើម
ឆ្អើមលេបបាយមិនរួច ។
និយាយពីអាខូចត្រេកអរណាស់
ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា "អាចម៍ ១ ពាងដូរបានដាវ ១ ដែរ"
ទទួលខឹងនឹងឆ្កែវាច្រាសស្លឹកគ្រៃ កន្ត្រាក់ដាវលោតទៅដល់ដី
បំរុងនឹងកាប់
ឆ្កែសំលាប់ ក៏ចាប់ដកដាវហូតខ្វាច់
ឃើញផ្លែដាវនេះខ្លីកំប៉ិច គេចឡើងទៅលើផ្ទះ
បង្ហាញប្រពន្ធមើលសើចទាំងពីរនាក់ សើចហើយប្រាប់ប្រពន្ធថា
"ប្រាជ្ញាអានេះស្មើនឹងអញៗ
ទៅបបួលវាធ្វើសំឡាញ់
គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយ" ។
លុះទៅប្រទះនឹងអាខិល ដើរពីនាយសើចពព្រាយនិយាយសួរថា "ឯងទៅណា?" ។
អាខិលឆ្លើយថា
"អញមកសុំឯងធ្វើសំឡាញ់" ។ អាមួយក៏ថា
"អញមកសុំឯងធ្វើក្លើដែរ"
ហើយក៏សុខចិត្តដើរពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺ
ស្លាប់ គេដាក់ក្នុងក្តារមឈូសបំរុង
បូជាថ្ងៃស្អែក
ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា
វេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថា
"អ្នកណាស្លាប់បានជាគេយំ?" ។ គេប្រាប់ថា "មហាសេដ្ឋីស្លាប់" ។
អាទាំង
ពីរនាក់គិតគ្នាថា
"ឯងត្រូវក្លែងសំបុតមួយច្បាប់ទៅប្រាប់ថា
"សំបុត្រសេដ្ឋីឲ្យមកយកទ្រព្យរបស់
អញបន្លំលបចូលដេកក្នុងមឈូសអំពីលើខ្មោចសេដ្ឋីតនឹងឯង" ។
អាមួយក៏ទៅបន្លំ
ដេកដូចគំនិត ។
អ្នកនៅជិតមិនបានឃើញមិនបានដឹងដ្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើល
ក្រាំង សូត្រព្រះធម៌ កូនចៅតូចធំរវល់តែយំសោក ។
អាខូចដើររកក្រដាស់បានធ្វើសំបុត្រ
ក្លែង
កាន់ដើរទៅសំដែងសូត្រឲ្យគេស្តាប់ថា
សំបុត្រអំពីមហាសេដ្ឋីប្រាប់មកថា "ចៅខូចកំសត់តាំងពីតូចជាកូនធម៌
ឥឡូវអាពុកជរាហើយ កូនអើយ! ចូរទៅយករបស់ទ្រព្យទុកចាយ
ឲ្យសប្បាយចិត្តចុះ" ។ កូនចៅស្រីប្រុសគេមិនសុខចិត្ត
ព្រោះដ្បិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋី ។ អាខូចឆ្លើយថា
"ខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅ ទៅសួរលោកចុះ
បើ
លោកស្តីនោះខ្ញុំត្រង់ពិត បើលោកស្ងៀមនោះខ្ញុំក្លែងបញ្ឆោតទេ" ។
កូនសេដ្ឋីកូនភ្លាមទៅស្រែកឪពុក ។ អាខិលឆ្លើយថា "អើ!" ។
កូនសួរថា "ឪពុកបានឲ្យសំបុត្រទៅកូនធម៌មកយករបស់មែនឬ?" ។
អាខិលឆ្លើយថា "អើ! កូនអញឈ្មោះអាខិលវាមកហើយឬ?" ។ កូនឆ្លើយថា
"ទានប្រុស ! មកហើយ" ។ អាខិល
ថា "អើ! មើលយករទេះមួយធំ
ក្របីមួយនឹមទឹមរទេះនោះ ហើយយកមាសប្រាក់កែវកងសំពត់អាវ
វាល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអុសរួច
បានប៉ុន្មានឲ្យវាយកទៅចុះ" ។
កូនចៅស្រីប្រុសចាញ់ឧបាយកល
អាខិលអាខូច ក៏ខឹងនឹងខ្មោចសេដ្ឋីស្លាប់ ហើយចេះស្តីហៅអស្ចារ្យ
ឥឡូវនឹងបើកក្តារឲ្យច្បាស់ចាស់ៗហាមប្រាមថា "មើលមុខខ្មោចមិនបាន
ខ្លាច
ដេកយប់ទៅមមើមមាយ" ម្ល៉ោះហើយក៏ជឿជាក់
យកសំពត់អាចស្លៀកពាក់ និងកន្ទេលពូកខ្នល់ខ្នើយ
ហើយថែមតុថាសចានល្អៗ អំបិលប្រហុក ៤ ក្រឡ អង្ករ ៥ ការុង ដាក់ផ្ទុក
ទៅឲ្យអាខូចអាខិល បង្វិលរទេះយ៉ាងធំ ជជែកយំទឹកភ្នែកឲ្យដោយខឹង
ដោយបញ្ជោរទាំងប្រុសទាំងស្រី ហើយក៏ដឹកក្របី ១
នឹមទឹមរទេះប្រគល់ឲ្យអាខូចទៅ ។ អានោះត្រេកអរ
ឡើងបររទេះចេញទៅ អ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្ត
ព្រោះដ្បិតខឹងនិងស្តាយ ។ អាខិលលួចនាយអាយលបចេញប្រិច
រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយ
គ្នាថា
"យើងបានទ្រព្យរបស់ តែទាស់នឹងឃ្លានបាយ
បើឈប់ដណ្តាំបាយនៅរៀងអាយក្រែងមិនស្ងាត់
ខ្លាចោរតាមមកប្លន់យកទ្រព្យមួយរទេះ បើដូច្នោះឯងឈប់ចាំអញៗទៅសុំ
បាយគេស៊ីខ្លះយកមកឲ្យឯង" ។
អាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវ
យកមកលាយបាយឲ្យពុលស្លាប់អន្តរាយ នឹងយកទ្រព្យរបស់នោះតែម្នាក់ឯង ។
ឯអាមួយនៅចាំ
រទេះក៏ធ្វើខ្វាវដាក់ស្ទាក់ផ្លូវបម្រុងឲ្យត្រូវអានោះស្លាប់
នឹងយកទ្រព្យតែម្នាក់ឯងដែរ ។
វេលានោះអាមួយទៅសុំបាយគេស៊ីៗរួចហើយសុំមួយចានផ្ញើរសំឡាញ់
គេមិនកំណាញ់ក៏រក
ស្លឹកចេកខ្ចប់ឲ្យ មានទាំងត្រីអាំងផង ។
អានោះក៏លាគេដើរចេញមក ហើយយកថ្នាំប្រឡាក់បាយ
មកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់
អាមួយដើរប្រញាប់ចាប់បាយស៊ី
ទើបនឹងស្កាំ
អាសិរពិសថ្នាំក៏ពុលស្លាប់បន្ទាប់គ្នា ។
ឯក្របីនោះក៏អូសរទេះចូលព្រៃរតេករតោក ទៅជ្រកក្នុងទឹកត្រពាំង
ប្រឆាំងចាប់ខ្សែទាមដេកតាំ្រទឹកទៅ ។ ដល់វេលាព្រឹកមាន
បុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្តងភ័យ
នឹកម្តងអរ ថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនណាស់ដូច្នេះ
បើលៃយកទៅរបស់ខ្លួនក្រែងពុំបានសុខ ក៏រុញ
រទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅវិញ
ហើយក៏ពិសោធន៍មាយាទប្រពន្ធ ដោយគិតថា
"បើលាក់នឹងយករបស់ទាំងនោះទៅជូនរាជការផែនដី ប្រយោជន៍ដើម្បីឲ្យសុខ
ខ្លួន" ។ គិតហើយដើរទៅដល់ផ្ទះ ក៏កុហកប្រាប់ប្រពន្ធថា
"អញជុះអាចម៍ម៉ិញៗមានសត្វក្អែកមួយ ហើរចេញពីក្តិត
តែឯងអាណិតបិទមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ
តែចូល
ត្រចៀកគេវាបែកការណ៍អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក
ហើយគ្មានទាំងសាក្សីាបានដឹងនឹងអាង ក្រែងគេយកអញទៅឆ្កាង
ឬយកទៅដាក់គុក" ។ ប្រពន្ធ
មិនលាក់ទុកក៏ដើរប្រាប់គេថា
�មានក្អែកពីរ ហើរចេញពីក្តិតប្តីអញ តែឯងកុំមាត់"
មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា "ក្អែក ៥"
ប្រាប់លើសៗតគ្នាដរាបដល់ក្អែក ១០ ។ រឿង
នោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រៗត្រង់ចាត់ប្រើអាមាត្យឲ្យ
ស្រាវជ្រាវរកដល់បុរសនោះៗ ក៏ថ្វាយបង្គំគាល់ស្តេច
ទ្រង់ឆ្ងល់ត្រាស់សួរថា "មែនឬមិនមែន" ។ បុរសក្រាបទូលថា
"
ទូលព្រះបង្គំជាខ្ញុំកុហកប្រពន្ធចង់ដឹងចិត្ត
ព្រោះដ្បិតឃើញទ្រព្យច្រើន" ។ បុរសនោះក្រាបទូលដូចខាងលើ
ហើយក្រាបបង្គំលាទៅទឹមរទេះយកមកថ្វាយស្តេចៗ ទ្រង់ព្រះរាជទាន
ឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង ៕
Saturday, December 14, 2013
រឿង ចៅសុក្រ និងចៅសៅរ៍
9:29 PM
មិនមានយោបល់
Subscribe to:
Post Comments (Atom)
0 ផ្ដល់យោបល់:
Post a Comment