Thursday, November 28, 2013

បណ្តាំពុកម៉ែ


* កុំខ្ជិលនាំក្រណាស្ងួនភ្ងា កុំធ្វើខ្ជីខ្ជានាំអសោច
  ប្រសិនខ្ជះខ្ជាយនាំហិនហោច ដាច់ដោចខ្លោចផ្សាណាចរណៃ ។
 
* ប្រហែសប្រហោងតោងប្រយ័ត្ន ប្រហែសបង់បាត់ផលកម្រៃ
  ប្រហែសច្រើនដងនាំក្សិណក្ស័យ ហិនហោចចង្រៃមិនស្រាកស្រាន្ត ។
 
* វិជ្ជាជាទ្រព្យជាប់អាត្មា ចោរចង់ប្រាថ្នាក៏មិនបាន
  វិជ្ជាជួយឱ្យរស់ក្សេមក្សាន្ត ជីវិតចរថ្កានថ្កើងកិត្តិយស ។
 
* ប្រសិនមិនចេះត្រូវប្រឹងរៀន ចង់ធ្វើអ្នកមានធំខ្ពង់ខ្ពស់
  ព្យាយាមរៀនសូត្រសាងកេរ្តិ៍ឈ្មោះ ឧស្សាហ៍សាបព្រោះសាងកុសល ។
 
* ទាន់ខ្លួននៅក្មេងក្រេបចំណេះ កូនកុំប្រហែសនាំវិកល
  ប្រហែសបាត់បង់អំណោយផល ខូចខាតខ្វាយខ្វល់នាំស្តាយក្រោយ ។
 

0 ផ្ដល់យោបល់:

Post a Comment

សូមអធ្យាស្រ័យ និង សូមអភ័យទោស ចំពោះម្ចាស់ប្រភពពត៌មាន ដែលខ្ងុំបានដក់ស្រងពត៌មាន ។ ក្នុងគោលបំណងចែកចជូនកូនខ្មែរអោយបានដឹង មិនមែនជាជំនួញរបស់ខ្ងុំបាទទេ។



Sorry! Other website owners! of me add on my website, Purpose. to Share knowledge to each other. not my business.