មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ
ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។
ថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់ប្អូនថ្លៃ
កូនចៅទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះបានមកជួបនឹងបង
បបួលទៅស៊ីឯផ្ទះឪពុកកេ្មក បងថ្លៃនិយាយប្រាប់តាមត្រង់ថា
"មិនហ៊ានទៅស៊ីទេ ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ
ក្រែងមិនត្រូវបែបបទខ្មាសគេ"
ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា
"មិនអីទេទៅពិសាចុះ
បើមិនដឹងឲ្យមើលតែតាមខ្ញុំៗស៊ីអីស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ
បងទៅជាមួយខ្ញុំចុះ" ។ បងក៏ព្រមទៅ
លុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីតាមធម្មតាទៅ
ដល់គេលើកសម្លខ្ចៅមក
ប្អូនក៏យកចង្កឹះមកចាប់មួយមកពមរួចជញ្ជក់អស់
ខ្ជាក់សំបកខ្មៅនោះដាក់នឹងកន្សែង ហើយគេចោលសំបកនោះទៅ ។
ឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់ខំទំពារសំបកខ្ចៅនោះទាល់តែល្អិតខំលេបទៅ ។ ប្អូនឃើញដូច្នេះក៏លែងស៊ីខ្ចីនោះ ទៅចាប់យកឯអំពៅ ដែលគេឡៅទុកនៅចាននោះមកស៊ីៗរួចគេយកកន្សែងខ្ជាក់ដាក់ ហើយចោលទៅ ។ បងឃើញគេស៊ីអំពៅទាល់តែល្អិតកាកលេបទៅទៀត ប្អូនលែងស៊ីអំពៅ វាទៅស៊ីសម្លមីសួទៀត ទើបតែពមក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ ក៏ចេញសំឡេងឮតែឃឹកៗ ដោយហេតុខ្សល់ឃឹកនោះ មីសួរវាក៏ស្ទុះដោយអំណាចខ្យល់នោះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ ចេញមីសួមកក្រៅ ។ បងថ្លៃឃើញដូច្នេះ ក៏ចោលចង្កឹះទៅក្នុងថាស "ទេ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាមបាន សូម្បីខ្ចៅ និងអំពៅទាំងសំបក ទាំងកាកក៏ស៊ីបានទាំងអស់ ដល់ស្លមីសួខ្ទុះនឹងចម្រុះដូច្នេះធ្វើមិនបានទេ ប្អូនឯងស៊ីតែឯងចុះ បងលែងស៊ីហើយ ស៊ីតទៅទៀតមិនកើតទេ" ៕

0 ផ្ដល់យោបល់:
Post a Comment