Saturday, December 14, 2013

រឿងរៃ និងស្រមោច



និទាននេះមានដំនាលក្នុងក្បួនបារាំងសែស ។  មានរៃមួយជាសត្វខ្ជិល ដល់រដូវកាលខែពិសាខ ជេស្ឋ អាសាធ ជាវស្សានរដូវ ក៏ហើរច្រៀងលេងតាមអំពើចិត្ដខ្លួន ពុំគួរខ្វល់ខ្វាយនឹងរកស្បៀងអាហារទុកដាក់ សំរាប់ខ្លួន។ មានសត្វស្រមោច មួយពួក ជាសត្វអុស្សាហ៍ពាំនាំស្រូវអង្ករទុកដាក់ក្នុងសំបុកខ្លួន គិតក្រែង ក្ដីក្រទៅមុខ។ លុះដល់រដូវភ្លៀងអោរជោគជាំមកសត្វរៃនោះរកអាហារបរិភោគគ្មាន កើតក្ដីឃ្លានចំណី​ ក្រៃពេក ទើបហើរទៅខ្ចីអង្ករស្រមោចថា សំលាញ់អើយសំលាញ់ខ្លួនអញនេះពុំមានអ្វីអាស្រ័យឡើយ ព្រោះខែនេះភ្លៀងបង្អោរជោគជាំណាស់ នឹងចេញស្វែងរកអាហារពុំបាន យើងមកនេះប្រាថ្នានឹងសូមខ្ចី អង្ករសំលាញ់អាស្រ័យសិន ទម្រាំដល់ខែប្រាំងកាលណា នឹងរកសងសំលាញ់ឯងវិញ ចូរសំលាញ់មេត្តា អាណិតជួយយើង អោយផុតអំពីក្ដីក្រម្ដងនេះផងសំលាញ់ ។
ឯស្រមោចឮដូច្នោះ ក៏តបសួរទៅថា «រៃឯង កាលអំពីដើមឆ្នាំខែប្រាំងរាំងរិះនោះ តើហេតុម្ដេចអ្នកឯងមិនស្វែង
រកអាហារទុកដាក់សំរាប់ខ្លួន អ្នកអែងមានរវល់កង្វល់ដោយការអ្វី?»។ រៃតបថា «សំលាញ់អើយ! យើងនេះពុំមានកិច្ច
ការអ្វីទេ រវល់តែនឹងហើរទំដោយឈើព្រៃ ស្រែកច្រៀងលេងតាមអំពើចិត្ដប៉ុណ្ណេះអែង បានជាពុំបានរកស្បៀងទុក
នោះ»។ ស្រមោចថា «អើពីដើមអ្នកអែងធ្លាប់ច្រៀងយ៉ាងណា អិលូវនេះចូរអ្នកអែងរកទំនុកច្រៀងលេងទៅទៀតទៅ
វិស័យនាក់ច្រៀងរាំហើយ ត្រូវតែយើងច្រៀងរាំទៅកុំឈប់ ល្បែងច្រៀងរាំនេះជាប្រយោជន៍ចិញ្ចឹមជីវិតរបស់អ្នកហើ
យអញ្ជើញច្រៀងទៅទៀតមើល ខ្ញុំអែងនឹងស្ដាប់ផង»។

អែរៃឆ្លើយតបថា «អោ! សំលាញ់អើយ គ្នាអត់បាយស្ទើរតែដាច់ពោះស្លាប់ហើយ តើនឹងទៅច្រៀងរាំអែណាក៏បាន ចូរ
សំលាញ់បែងចែកអង្ករអោយខ្ចីបានអាស្រ័យខ្លះទៅអេះ »។ ស្រមោចតបថា « អង្ករស្រូវរបស់យើងក៏មានខ្លះដែរតែ
យើងទុកល្មមតែកូនចៅញាតិផៅរបស់ជាជាតិដូចគ្នា នឹងបានមានច្រើនអាចផ្សាយដល់អ្នកអែងផងនេះពុំបានទេអ្នកអែ
ងទៅរកខ្ចីគេអែងទៀតទៅ»។ អែរៃបានលឺស្រមោចពោលកាត់ដូច្នោះក៏ទាល់បញ្ញា ទើបហើរចេញចាកទីនោះឆ្ពោះ
ទៅកាន់លំនៅនៃអាត្មា បានក្ដីវេទនាដោយអត់អាហាររកបានដោយកម្រ ខំត្រដរអត់ឃ្លានតាមនិស្ស័យទៅហោង។ រឿ
ងនេះអែងស្ដាប់មើលចុះ តើចុះប្រៀបដោយគតិយ៉ាងណា អែងថាទៅចុះ។

សិស្សតបថា សូមទាន និទានរឿងនេះបានដល់មនុស្សខ្ជិលប្រកបការរកស៊ីនឹងគេ គឺដល់រដូវកាលគេធ្វើស្រែចំការ ខ្លួន
មិនធ្វើនឹងគេ ក៏ផុតកាលរដូវនោះទៅ ម៉្លោះហើយក្ដីក្រ ក្ដីលំបាកក៏កើតមានដល់មនុស្សនោះដែ ព្រោះអំនាចល្បែង
លែងមិនគិតរកស៊ីធ្វើការ នឹងទៅរកខ្ចីបុលគេស៊ី នរណាឡើយនឹងអោយបាន គេក៏បំរុងរូបគេដែរ ខ្លួនក៏តោងទ្រាំវេទ
នាទៅតាមយថាកម្ម ដូចយ៉ាងរៃរកខ្ចីអង្ករស្រមោចៗពុំបានអោយខ្ចីដូច្នោះហោង។

0 ផ្ដល់យោបល់:

Post a Comment

សូមអធ្យាស្រ័យ និង សូមអភ័យទោស ចំពោះម្ចាស់ប្រភពពត៌មាន ដែលខ្ងុំបានដក់ស្រងពត៌មាន ។ ក្នុងគោលបំណងចែកចជូនកូនខ្មែរអោយបានដឹង មិនមែនជាជំនួញរបស់ខ្ងុំបាទទេ។



Sorry! Other website owners! of me add on my website, Purpose. to Share knowledge to each other. not my business.