មាននិទានមួយថា អណ្តើក និងស្វា វាសុំធ្វើដន្លងនឹងគ្នា
តែគ្មានកូនចៅទៅចងព័ន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង
ហើយស្រលាញ់រាប់អានគ្នាដូចដន្លងអ្នកទាំងពួងនោះដែរ
។
លុះចំណេរយូរទៅ ដន្លងខាងស្វានោះគេមានកូនត្រូវរៀបការ
គេហៅភ្ញៀវពួកស្វាសន្មត់ថ្ងៃនឹងស៊ីការ
ទើបនឹកឃើញអណ្តើកជាដន្លងថា "យើងការកូននេះហៅភ្ញៀវអស់ហើយ
នៅតែ
អណ្តើកជាដន្លងមិនទាន់បានទៅប្រាប់ ឥឡូវថ្ងៃការជិតណាស់មកហើយ
បើដូច្នេះឲ្យបំរើទៅអញ្ជើញគាត់ផង
បំណាច់យើងរាប់អានគ្នាយូរណាស់មកហើយ" ។ ក៏ចាត់
បំរើឲ្យទៅអញ្ជើញ ។ ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ
អណ្តើកក៏ទៅដល់ដែរ តែនឹងទៅស៊ីផឹកនឹងគេមិនរួច ។
ពួកស្វាបានឃើញក៏ប្រាប់ទៅដន្លងស្វាថា "ត្បិតដន្លងអណ្តើកមក
ដល់ហើយនៅឯក្រោមដើមឈើ" ។ ដន្លងស្វាចុះមកឃើញអណ្តើកក៏ប្រាប់ថា
"ដន្លងឯងឡើងមិនរួចនឹងគេ មានតែដន្លងឯងខាំវល្លិ៍នេះចុះ
យើងនឹងស្រាវឡើង ប៉ុន្តែបើមិនទាន់
ទៅដល់កន្លែងដែលយើងឲ្យអង្គុយទេ ដន្លងឯងកុំនិយាយឲ្យសោះ
ទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយ" ។
អណ្តើកទទួលបណ្តាំដន្លងនោះសព្វគ្រប់
ហើយ ក៏ទទួលខាំវល្លិ៍ ។ ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល្លិ៍នោះឡើងនាំអណ្តើកទៅឯថ្នាក់លើ ។
លុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះ
ជួនជាដន្លងស្រីស្វាឃើញអណ្តើកក៏សួរដោយរាប់អានថា
"ដន្លងសុខសប្បាយទេឬ ?" អណ្តើកភ្លេចពាក្យបណ្តាំ ហាមាត់ស្តីទៅនឹង
ដន្លង ក៏របូតមាត់ធ្លាក់ខ្លួនខ្ពោកដល់ដី បែកស្នូកដូចចិញ្ច្រាំនឹងកាំបិត ស្លាប់នៅវេលានោះខានស៊ីការនោះទៅ ៕
រឿង ជាតិខ្លាធំ
កាល
ពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យសម្បត្តិនៅនគរមួយ
មានអគ្គមហេសីជាចមស្ត្រី មានមន្ត្រីចតុស្តម្ភ ៤ នាក់
មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ
ព្រះកាណ៌ព្រះអង្គ
មានមន្ត្រីនិងស្រីស្នំជារាជបរិពារពេញកិត្តិយសជាម្ចាស់ផែនដី
តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ប៉ុន្តែព្រះមហាក្សត្រីយ៍
និងចតុស្តម្ភទាំង ៤ នាក់ ពុំបាន
រៀនវេទមន្តខាងការពីជ័យសង្គ្រាមដូចព្រះរាជាមុនៗមកឡើយ
ព្រះអង្គទ្រង់តែងព្រួយបារម្ភ និងព្រះមហានគរជាអនេក ។
ដោយព្រះរាជានុភាពព្រះអង្គចេះតែទន់ទាបចុះ ទ្រង់ក៏
រំពឹងថា
"បើប្រសិនជាមានសឹកសត្រូវចូលមកលុកលុយដណ្តើមព្រះនគរអញ
មុខជាព្រះនគរនឹងបានទៅក្នុងកណ្តាប់ដៃនៃបច្ចាមិត្តដោយងាយពុំខាន
ឡើយ" ។
ថ្ងៃមួយវេលាម៉ោង ៨ ព្រឹក
ព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោង
ដោយមានព្រះអគ្គមហេសីគង់នេបអែបជិតព្រះអង្គ
ហើយដោយមានហោរាចតុស្តម្ភទាំង ៤ នាក់ និងមន្ត្រី
ឯទៀតក្រាបបង្គំគាល់ជាធម្មតា ។
ពេលនោះទ្រង់ភ្នក់ព្រះទ័យទៅរៀនសិល្ប៍សាស្ត្រក្នុងសំណាក់
អាចារ្យទិសាបាមោក្ខ ឯនគរតក្កសិលា ។
ទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសី និង
ហោរានូវចតុស្តម្ភថា
នឹងចេញទៅរៀន ។ ព្រះអគ្គមហេសីក៏សុំតាមទៅផង ។ ឯហោរា
និងចតុស្តម្ភទាំង ៤ នាក់ក៏សុំតាមហែព្រះអង្គទៅដែរ
ដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បី
រក្សាព្រះនគរ ។
ព្រះអង្គទ្រង់ព្រះរាជានុញ្ញាត ។ ជំនុំស្រេចហើយ
មានថ្ងៃមួយព្រះអង្គទ្រង់នាំព្រះអគ្គមហេសី ហោរា និងចតុស្តម្ភទាំង៤
នាក់ចាកចេញព្រះនគរ ។ គំរប់ ៧ ថ្ងៃដល់
ទៅនគរតក្កសិលា
បានជួបនឹងអាចារ្យទិសាបាមោក្ខ ក៏សុំរៀនសិល្ប៍វេទ ។
អាចារ្យទឹសាបាមោក្ខទទួលភារៈបង្រៀនព្រះអង្គ ។ ព្រះអគ្គមហេសី
និងហោរាព្រមទាំងចតុស្តម្ភ បាន
រៀនចេះចប់សព្វគ្រប់ទោះបី
នឹងក្លែងខ្លួនជាសត្វតិរច្ឆាន ឬជាយក្សកន្ធព្វសុបណ្ណាកា
ក៏បានដោយងាយ ។ រៀនចេះចប់ស្រេច
ស្តេចសុំលាលោកតាអាចារ្យវិលត្រឡប់មកព្រះនគរ
វិញ
អាចារ្យក៏អនុញ្ញាត ។ ព្រះរាជា
និងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរមកវិញព្រមដោយហោរា
នូវចតុស្តម្ភទាំង ៤ នាក់ ។ ទ្រង់ចេញចាកក្រុងតក្កសិលាមកបាន ៣ ថ្ងៃ
ហេតុ
ដែលជាផលកម្មនាំឲ្យវង្វេងផ្លូវ ទ្រង់យាងកាត់ព្រៃអស់ស្បៀងអាហារ
សោយតែមើមឈើ និងផ្លែឈើ ។ ព្រះរាជាទ្រង់ស្តាយព្រះជន្ម
ទ្រង់ក៏ជំនុំគិតជាមួយហោរា ចតុស្តម្ភទាំង
បួននាក់
ព្រមទាំងព្រះអគ្គមហេសីថា
"ឥឡូវនេះយើងជិតដល់នូវការអស់អាយុសង្ខាគ្រប់គ្នាហើយ
ព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិត តើអស់លោកយល់ឃើញដូចម្តេច?" ។
ហោរា
ទូលព្រះអង្គថា "ទូលព្រះបង្គំជាខ្ញុំយល់ឃើញថា
មន្តវិជ្ជាដែលយើងបានរៀនមក សឹងចេះសព្វគ្រប់ដូចគ្នា
ហេតុនោះបើនឹងប្រែក្រឡាខ្លួនជាសត្វខ្លាធំ ហើយយើងចាប់សត្វ
ឯទៀតធ្វើជាអាហារទំរាំតែទៅដល់ព្រះនគរ
សឹមក្រឡាខ្លួនជាមនុស្សវិញក៏បាន" ។ ព្រះរាជា ព្រះអគ្គមហេសី
នូវចតុស្តម្ភតាមហោរា ។ ទ្រង់ក៏មានព្រះបន្ទូលថា "ឥឡូវរូបខ្លា
ទាំងមូល
នេះតើនរណានឹងត្រូវក្រឡាខ្លួនធ្វើជាអ្វី?" ។
ចតុស្តម្ភសុំធ្វើជើងខ្លាទាំងបួន ។ ហោរាសុំធ្វើកន្ទុយ ។
ព្រះអគ្គមហេសីសុំធ្វើជាខ្លួនខ្លា ។ រូបខ្លាទាំងមូលនេះ ឃើញនៅសល់
តែក្បាល គឺតួព្រះមហាក្សត្រីយ៍ ។
ជំនុំស្រេចក៏សូត្រមន្តវិជ្ជាក្រឡាខ្លួន កើតជាព្យគ្ឈេរាជ
(ស្តេចខ្លា) បានដូចសេចក្តីប្រាថ្នា
ស្ទុះបោលដេញចាប់សត្វប្រើសក្តាន់ជាអាហារ ។
លុះអំឡុងទៅក៏កើតមានសេចក្តីសប្បាយភ្លេចរាជសម្បត្តិ និងព្រះមហានគរពុំស្តាយសោះ ។
ហេតុនេះបានជាសត្វខ្លាមានកម្លាំងខ្លាំងជាងសត្វឯទៀត
ហើយសត្វខ្លានេះកាលណាចាប់សត្វជាអាហារ គឺដឹងពីកន្ទុយមុន
ព្រោះជាហោរា ។ ដងខ្លួនដែលទន់ភ្លន់ គឺព្រះមហេសី
ជាស្ត្រីភាព ។ ឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យ
គឺតួអង្គព្រះមហាក្សត្រីយ៍ ដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ ។
ឯជើងទាំងបួន ដែលមានកម្លាំងខ្លាំង ហើយមានក្រចក
មុតគឺ ចតុស្តម្ភទាំងបួន ៕
Saturday, December 14, 2013
រឿង អណ្តើក និង ស្វា
9:49 PM
មិនមានយោបល់
Subscribe to:
Post Comments (Atom)
0 ផ្ដល់យោបល់:
Post a Comment