កាលពីព្រេងនាយ មានមនុស្សម្នាក់ឈ្មោះ គង់ មានប្រពន្ធពីរ មួយឈ្មោះ នាងអាំ, មួយឈ្មោះ នាងគំ ។
ថ្ងៃមួយអ្នកគង់
នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។
តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ អ្នកគង់
បណ្តើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយជិតស្រុកគេ
ព្រៃនោះតែងមានខ្លាចដេញខាំមនុស្ស ក្របី គោ ស៊ីតែរឿយៗ ។
លុះអ្នកគង់ទៅដល់កន្លែងនោះខ្លាចក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយ
មក ។ អ្នកគង់រត់ចូលរូងឈើ រាកនោម ព្រោះភ័យណាស់ញ័រដៃញ័រជើង ។
នាងអាំ និងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។
ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ
បានស្ទុះម្នីម្នាចេញពីរូងឈើមក យកដំបងវាយខ្លាស្លាប់នោះថែមទៀត ។
ប្រពន្ធទាំងពីរបន្ទោសប្តីថា
"ខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ" ។
អ្នកគង់ជេរបំពានទៅប្រពន្ធថា
"មិនដែលមានស្រីណាវាយខ្លាស្លាប់ទេ
មានតែប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់"
ហើយអ្នកគង់ក៏បោចវល្លិ៍ចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុក ។
អស់អ្នកស្រុកឃើញ អ្នកគង់សែងខ្លាមក គេបបួលគ្នាតាមមកមើលពេញពេញ
ហើយគេសួរថា "អ្នកឯងធ្វើដូចម្តេចបានជាបានខ្លានេះ "
ខ្លានេះសាហាវណាស់វាតែងតែខាំមនុស្សម្នា ក្របី គោស៊ីច្រើនណាស់"
ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា "អ្នកគង់គាត់
ឃើញខ្លាវាបោលមក គាត់រត់ចូលក្នុងរូងឈើ ខ្ញុំពីរនាក់ស្រីៗ
ព្រួតគ្នាវាយខ្លាទាល់តែស្លាប់" ។
អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះ ក៏បញ្ជោររំលោភប្រពន្ធថា
"មិនដែលមានស្រីណា ខ្លាំងហ៊ានវាយខ្លាស្លាប់ទេ
មានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន" ។
អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា
"កាលដែលខ្លាវាស្ទុះមកនឹងខាំដូច្នេះ
ខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបាន"
ហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើល ។
ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នា ហើយឲ្យឈ្មោះថា
"គង់ហ៊ាន" តាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ាន
ជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្តេចៗទ្រង់ឲ្យ
យកទៅចិញ្ចឹមធ្វើជាសេនាសំរាប់ច្បាំងសង្គ្រាម ។
លុះយូរបន្តិចទៅ ជួនជាមានសឹកគេលើកមកច្បាំងយកនគរ ។
ស្តេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង ។
គង់ហ៊ានឮស្តេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះ
ភ័យណាស់ពុំដឹងបើគិតធ្វើដូចមេ្តច នឹងមិនទៅច្បាំងមិនបាន
ដ្បិតស្តេចទ្រង់ប្រើហើយ
ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង
ត្រឡប់មកផ្ទះវិញដេកសន្ធឹកសន្ធៃ អត់បាយ ។
ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា "ម្តេចបានជា
អ្នកដេកអត់បាយដូច្នេះ មានបើហេតុភេទធ្វើប្រការដូចម្តេច?" ។
គង់ហ៊ានប្រាប់ថា "ដ្បិតស្តេចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះ
បងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្តេចទេ" ។ ប្រពន្ធឆ្លើយថា
"អ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់
អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យសប្បាយខ្លួនចុះ" ។
គង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះ បានធូរក្នុងចិត្ត
ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់នឹងទៅច្បាំង ។
លុះរៀបរួចហើយដល់ពេលបានពេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្តេចចេញទៅ
ច្បាំងយកទាំងប្រពន្ធទៅផង ។ គង់ហ៊ានជិះខាងក្បាលដំរី
ប្រពន្ធជិះខាងក្រោយ
មានរេហ៍ពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ ។
លុះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ាន
ភ័យណាស់លេចអាចម៍លេចនោម ញ័រដៃញ័រជើងដូចគេអង្រួនក្បាលដំរី ។
ឯដំរីស្មានថា គេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោល
មុនរេហ៍ពលទាំងអស់គ្មាននរណាតាមទាន់ ។
ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះ គិតស្មានថា
មេទ័ពនេះពូកែណាស់ក៏ទាក់ទ័ពទាញរត់យកព្រះអាយុដោយខ្លួនទៅ ។
គង់ហ៊ាន ឃើញខ្មាំងរត់ទាំងអស់ក៏អួតក្អេងក្អាងឲ្យអស់នាហ្មឺន
និងរេហ៍ពលកោតខ្លាច ។ អស់នាហ្មឺនឃើងគង់ហ៊ាន លេចអាចម៍ដាក់ក្បាលដំរី
ស្អុយពាសពេញដូច្នោះគេសួរថា
"លោកមេទ័ពថ្មីម្តេចក៏លេចលាមកដូច្នេះ?" គង់ហ៊ាន ឆ្លើយថា
"បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុក្ខសត្វឯណា
មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នេះឯង បើរវល់តែដោះទុក្ខសត្វ
ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ?" ។
អស់នាហ្មឺន
និងរេហ៍ពល ឮគង់ហ៊ាន និយាយដូច្នោះអ្នកខ្លះបានប្រាជ្ញគេដឹងថា
គង់ហ៊ាន ខ្លាច អ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ ។
ឯគង់ហ៊ាន បានឈ្នះទ័ព ត្រឡប់ចូលមកក្នុងនគរវិញ
ហើយចូលទៅក្រាបថ្វាយបង្គំស្តេច ។
ស្តេចទ្រង់ជ្រាបថា គង់ហ៊ាន
ទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់
ទ្រង់ព្រះរាទានយសស័ក្តិជានាម៉ឺនធំ ហើយព្រះរាជទាន ព្រះរាជទ្រព្យ
និងគ្រឿងបណ្ណាការជាច្រើន ។ តាំងអំពីថ្ងៃនោះមក គង់ហ៊ាន
រិតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀត ។
លុះក្រោយមកទៀត
មានក្រពើសាហាវមួយចេះតែដេញខាំ មនុស្សម្នា
អ្នកឈ្មួញលក់ដូរដើររកស៊ីខាងជើងទឹក ជើងកំពង់គេខ្លាចរអាគ្រប់គ្នា
មិនមានអ្នកណាហ៊ានចុះងូតទឹក ឬដើរទូកសោះ ។
អស់រាស្ត្រពិបាកចិត្តណាស់ ។ រឿងនោះក៏ជ្រាបទៅដល់ស្តេចៗ
ទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់ក្រពើ ។ ឯគង់ហ៊ាន
ឬព្រះបន្ទូលដូច្នោះ នឹកភ័យណាស់
ប៉ុន្តែមិនហ៊ានទទឹងព្រះបន្ទូលក៏ទទួលថា
នឹងយកអាសារសូមទ្រង់កុំព្រួយព្រះរាជហឫទ័យ ។
គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា "គេហ៍អើយ!
ឥឡូវនេះស្តេចទ្រង់ឲ្យយើងទៅ ចាប់ក្រពើក្នុងទន្លេ
ដ្បិតក្រពើសាហាវណាស់ ម្តងនេះឃើញថា មិនរួចខ្លួនទេ
មុខជាក្រពើខាំស្លាប់មិនខាន ពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញ
ឥឡូវនេះនៅក្នុងទឹកដូចម្តេចនឹងគេចរួច?
ប៉ុន្តែស្តេចទ្រង់ប្រើហើយ នឹងមិនទៅក៏មិនបាន បើដូច្នោះមានតែទៅ
លោតទឹកឲ្យក្រពើវាខាំស្លាប់តែម្តងទៅ" ។ គង់ហ៊ាន
គិតគ្នានឹងប្រពន្ធដូច្នោះហើយ ក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។
អស់មនុស្សម្នាមហាជនឮថា គង់ហ៊ាន
ទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញ ។ លុះគង់ហ៊ាន
ទៅដល់កំពង់ទឹកបានឃើញក្រពីហែលមកប្របច្រាំង
ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប
គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថា
លោតទៅឲ្យក្រពើវាខាំឲ្យស្លាប់ទៅទេ
ប៉ុន្តែក្រពីវាឮសូរសន្ធឹកគង់ហ៊ានលោតចុះ
ក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេប្រហកក្នុងប្រគាបឈើជាប់
ពាក់កណ្តាលខ្លួន រុលទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួច ។ គង់ហ៊ាន
មុជទៅក្នុងទឹកងើបឡើង ឃើញក្រពើជាប់នឹងដើមឈើដូច្នោះ
ស្រែកបង្កាប់ឲ្យកូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ
ឯអ្នកដែលមើលទាំងប៉ុន្មានគេគិតស្មានថា គង់ហ៊ាន
ចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក ។
គង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រិតតែក្អេងក្អាងអួតខ្លាំង
ពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្តេចថា ខ្លួនបានចាប់ក្រពើ
ចោលឡើងមកលើគោក ។ ស្តេចក៏ទ្រង់សព្វព្រះរាជហឫទ័យ
ប្រោសព្រះរាជទានយកស័ក្តឲ្យគង់ហ៊ានឡើងជាធំ លើសពីមុនទៀត
ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើន ៕
រឿង គង់ហ៊ាន
កាលពីព្រេងនាយ មានមនុស្សម្នាក់ឈ្មោះ គង់ មានប្រពន្ធពីរ មួយឈ្មោះ
នាងអាំ, មួយឈ្មោះ នាងគំ ។ ថ្ងៃមួយអ្នកគង់

Saturday, December 14, 2013
រឿង គង់ហ៊ាន
9:09 PM
មិនមានយោបល់
Subscribe to:
Post Comments (Atom)
0 ផ្ដល់យោបល់:
Post a Comment