កោះសន្តិភាព
លោកឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយតំណាងបណ្តាញយុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖
អាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឱ្យបណ្តាញយុវជនកម្ពុជា
ធ្វើពិធីដង្ហែក្បួន ចេញពីមុខក្រសួងបរិស្ថាន
ទៅក្រសួងកសិកម្ម ដើម្បីរំលឹកខួបលើកទី៤២
ទិវាបរិស្ថានពិភពលោក ដែលគ្រោងធ្វើទ្បើងនៅថ្ងៃទី៥ មិថុនា
ទេ តែអាចធ្វើបាននៅទីស្នាក់ការរបស់ខ្លួន
ឬចូលរួមជាមួយសាលារាជធានីភ្នំពេញក៏បាន ។
នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង
អភិបាលរងរាជធានីភ្នំពេញ
ក្នុងកិច្ចប្រជុំជាមួយតំណាងបណ្តាញយុវជនកម្ពុជា
នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ មិថុនា
បន្ទាប់ពីអង្គការបណ្តាញយុវជនកម្ពុជា
បានស្នើសុំធ្វើពិធីខាងលើនេះ ទៅសាលារាជធានីភ្នំពេញ ។ លោក
ឃួង ស្រេង បានបញ្ជាក់ថា
សាលារាជធានីភ្នំពេញក្នុងដំណាក់កាលនេះ
គឺមិនអនុញ្ញាតឱ្យមានការដង្ហែក្បួនអ្វីទ្បើយ
ក្នុងន័យនេះមិនមែនជាការបំបិទសិទ្ធិសេរីភាព
ឬជារឿងនយោបាយអ្វីនោះទេ ហេតុផលគឺដើម្បីរក្សាសន្តិសុខ
សណ្តាប់ធ្នាប់
ការពារការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញទាំងមូល ។
លោកបានស្នើឱ្យបណ្តាញយុវជនកម្ពុជា
និងអង្គការសង្គមស៊ីវិលនានា
បើចង់ចូលរួមធ្វើទិវាបរិស្ថាននេះ ពិតប្រាកដ
គួរបង្វែរពីការដង្ហែក្បួនទៅជាការចុះប្រមូលសំរាមតាមទី
សាធារណៈ ឬរៀបចំវេទិកានៅតាមទីស្នាក់ការ កន្លែងឯកជន
ដើម្បីបំផុសឱ្យយុវជន
និងប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ។ លោក ទឹម
ម៉ាទ្បៃ ប្រធានបណ្តាញយុវជនកម្ពុជាបានឱ្យដឹងថា
ទិវានេះធ្វើទ្បើងក្នុងបំណង
ដើម្បីជំរុញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍លើផលប៉ះពាល់
និងការបំផ្លាញបរិស្ថានដែលកំពុងធ្វើឱ្យមានការប្រែប្រួល
ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ។
ក្នុងលិខិតរបស់បណ្តាញយុវជនកម្ពុជាដែលបាន
ស្នើសុំទៅសាលារាជធានីភ្នំពេញ បានឱ្យដឹងថា
បណ្តាញយុវជនកម្ពុជា សហការជាមួយអង្គការដៃគូមួយចំនួន
នឹងរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោកខួបលើកទី៤២
នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០១៤
ដោយមានការជួបជុំគ្នានៅមុខក្រសួងបរិស្ថាន
ហើយហែក្បួនចេញទៅក្រសួងកសិកម្ម
ដែលពិធីនេះមានអ្នកចូលរួមប្រមាណ៥០០នាក់ ៕
0 ផ្ដល់យោបល់:
Post a Comment