Wednesday, June 4, 2014

នារី​ពីរ​នាក់​​បង​ប្អូន​ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់​ចំ.....

នារី​ពីរ​នាក់​​បង​ប្អូន​ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់​ចំកំភួន​ជើង​ខាង​ស្តាំ​ ទាំង​ពីរ​នាក់​រួច​ប្លន់​យក​ទូរ​សព្ទ័​អាយ​ហ្វូន​ពីរ​គ្រឿង​និង​ខ្សែក​ ផ្លាទី​ន​មួយ​ខ្សែជិះ​គេចខ្លួន​​ដោយ​សុវត្តិភាព​
vuthy
 
ថ្ងៃព្រហស្បត្ត៏ ទី៥ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ០៥:១៥
នារីរងគ្រោះពីរ​អ្នក​បង​ប្អូន​កំពុង​សម្រាក​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យ
កោះសន្តិភាព
នារីរងគ្រោះពីរ​អ្នក​បង​ប្អូន​កំពុង​សម្រាក​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យ



រាជធានី​ភ្នំពេញ ៖ នារី​ពី​រ​នាក់​​​​ជា​បង​ប្អូន​និង​គ្នា​ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់ប្លន់​យក ​ទូរសព្ទ័​ដៃ​ពីរ​គ្រឿង និង​ខ្សែ​ក​ប្លាទីន​មួយ​ខ្សែ​បណ្តាល​ឱ្យ​របួស​កំភួន​ជើង​ខាង​ស្តាំ​ទាំង​ពីរ ​នាក់​ហើយ​ចោរ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​ដោយ​សុវត្តិភាព ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១និង​៣០​នាទី រំលង​​ធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០៥ មិថុនា ២០១៤ នៅ​ចំណុច​ក្បែរ​ភោ​ជនី​ដ្ឋានច្រ​ឡំ​គូរ​ ស្ថិត​ក្នុង​​សង្កាត់​វាល​វង់​ ខណ្ឌ​៧​មក​រា រាជ​ធានី​ភ្នំ​ពេញ ។
ជនរង​គ្រោះ​ទី​១.ឈ្មោះ ជុំ ដានីន ភេទ​ស្រី អាយុ​២២​ឆ្នាំ ជានិស្សិត​ ចំណែក​ជនរង​គ្រោះ​ទី​២.ឈ្មោះ​ ជុំ ឌីណា​ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជានិស្សិត ។ ជនរង​គ្រោះ​ទាំង​ពីរ​នាក់​គឺ​ជា​បង​ប្អូន​និង​គ្នា ហើយ​ស្នាក់​នៅ​កន្លែង​ធ្វើ​ការ​ជា​មួយ​គ្នា នៅ​ក្នុង​សង្កាត់​ទួល​ទំពូង១ ។
ដោយ​យោងតាម​ប្រ​ភព​ព័ត៌​មាន​ដែល​ជន​រង​គ្រោះ​​ប្រាប់​ ទៅ​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ពីរ​នាក់​បង​ប្អូន​នេះ​បាន​ចេញ​ពី​កម្មវិធី​ ជប់​លៀង​របស់​មិត្ត​ភក្តិ ហើយ​បាន​ធ្វើ​ដំណើរ​ត្រ​ឡប់​មក​កន្លែង​ស្នាក់​នៅ​វិញ​ដោយ​ជិះ​ម៉ូតូ​ស៊ុយ​ ហ្ស៊ូគី​ឡែត មួយ​គ្រឿង​ពីរ​នាក់​បង​ប្អួន​ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​ ក៏​មាន​ជន​សង្ស័យ​ជិះ​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង​តាម​ពី​ក្រោយ​នាង​និង​ប្អូន ​ស្រី​ ហើយ​ពេលដែល​ជន​សង្ស័យ​ជិះ​​មក​ដល់​ក្បែរ​នាង​និង​ប្អូន​ស្រីរបស់​នាង​នោះ​ ​​​ចោរ​​​បាន​ដក​កាំ​ភ្លើង​​​ភ្ជង់​​និង​បាញ់​​មួយ​គ្រាប់​បណ្តាល​ឱ្យ​ចំ​​ កំភួន​ជើង​ខាង​ស្តាំ​​ទាំងពីរ​​នាក់​បង​ប្អូនធ្លាយ​​ពី​កំភួន​ជើង​​ម្នាក់​​ ទៅ​ម្នាក់​ទៀត​និង​បៀម​គ្រាប់​នៅ​ជាប់​និង​សាច់​កំភួន​ជើង​របស់​ឈ្មោះ​ ជុំ​ឌីណា​ ​ទៀត​ផង​​​បន្ទាប់​មក​​​ចោរ​បាន​​យក ទូរស័ព្ទ​Iphone5មួយ​គ្រឿង​និង​Iphone 4 មួយ​គ្រឿង​រួម​ជា​មួយ​ខ្សែ​ក​ប្លាទីន​មួយ​ខ្សែ​ជិះ​គេច​ខ្លួន​ដោយ​សុវត្តិ​ ភាព​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ​ជន​រង​គ្រោះ​ពីរ​នាក់​បង​ប្អូន​នេះ​​គឺ​មិន​បាន​សហ​ការ​ជា​មួយ​និង​សមត្ថ​ កិច្ច​ទេ​ពី​ព្រោះ​បន្ទាប់​ពីរ​កើត​ហេតុ​គឺ​ជនរង​គ្រោះ​ថា​នាង​មិន​ដាក់​ ពាក្យ​បណ្តឹង​ទេ​ ហើយ​ពេល​ដែល​សមត្ថ​កិច្ច​សួរ​នាំ​​អំពី​ហេតុការណ៍​ក៏ជន​​រង​គ្រោះ​មិន​ចង់​ ឆ្លើយ​ដែរ​។ទាក់​ទង​និង​ហេតុ​ការណ៍​នេះ​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា មិន​មែន​ជា​ករណី​ប្លន់​ទេ​ បើ​ករណី​ប្លន់​មែន​ជន​រង​គ្រោះ​ប្រា​កដ​ជា​មក​ដាក់​ពាក្យ​បណ្តឹង​ហើយ ម្យ៉ាង​ទៀត​ជន​រង​គ្រោះ​ហាក់ដូច​ជា​មាន​ចេត​នា​ចង់​លាក់​បាំង​ព័ត៌​មាន​មិន​ ឱ្យ​សមត្ថ​កិច្ច​ដឹង​ទៀត​ផង​​។

0 ផ្ដល់យោបល់:

Post a Comment

សូមអធ្យាស្រ័យ និង សូមអភ័យទោស ចំពោះម្ចាស់ប្រភពពត៌មាន ដែលខ្ងុំបានដក់ស្រងពត៌មាន ។ ក្នុងគោលបំណងចែកចជូនកូនខ្មែរអោយបានដឹង មិនមែនជាជំនួញរបស់ខ្ងុំបាទទេ។



Sorry! Other website owners! of me add on my website, Purpose. to Share knowledge to each other. not my business.